Jan 10, 2013

មាន​អ្នក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល១៦៩៩នាក់ក្នុងរយ:ពេល៩ថ្ងៃ​កន្លងមក​



  


គិត ​ចាប់ពី​ថ្ងៃទី១ ខែមករា ដល់​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ នេះ មន្ត្រី​ចំនួន១៦៩៩នាក់ បានធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។


ក្នុង​របាយការណ៍​ដែល​ចុះហត្ថលេខា​ដោយ​លោកស្រី ឃុន រចនា ប្រធាន​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មន្ត្រី​ចំនួន៤៩៤នាក់ បានប្រកាស​ទ្រព្យសម្បត្តិ និង​ចំ​ណុល កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ ហើយ​ចំនួន​សរុប​រយៈពេល៩ថ្ងៃ​ដំបូង​នៃ​ខែមករា នេះ មាន​ចំនួន១៦៩៩នាក់។

នេះ​ជាការ​ប្រកាស​ទ្រព្យសម្បត្តិ​ដំណាក់កាល​ទី​ពីរ ដែល​ត្រូវ​ដំណើរការ​រយៈពេល៣១ថ្ងៃ គឺ​ពី​ថ្ងៃទី១ ដល់​ថ្ងៃទី៣១ ខែមករា។ នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ធ្វើការ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ ទាំង​បំណុល ចាប់ពី​ម៉ោង៨ព្រឹក​ដល់​ម៉ោង៥ល្ងាច ជា​រៀងរាល់ថ្ងៃ ទាំង​ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃបុណ្យ៕From: www.thmeythmey.com

No comments:

Post a Comment

Welcome to AngkorKhmer