លោកម៉ម សូណង់ដូនៅក្នុងតុលាការដែលបញ្ចប់សវនាការកាត់ទោសនៅថ្ងៃសុក្រ១៤កញ្ញា២០១២
មន្ត្រីគណបក្សកាន់អំណាច
និងគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាកំពុងអោយនិយមន័យខុសគ្នា
ចំពោះពាក្យថាអ្នកទោសនយោបាយ
និងអ្នកទោសធម្មតាដែលប្រព្រឹត្តបទល្មើសជាក់ស្តែង។
ការបង្ហាញទស្សនៈខុសគ្នានេះបានធ្វើឡើងក្នុងខណៈពេលដែលប្រទេស កម្ពុជាគ្រោងនឹងលើកលែងទោស និងបន្ធូរបន្ថយទោសអ្នកទោសជាង៤០០នាក់នៅក្នុងព្រះរាជពិធីថ្វាយ ព្រះភ្លើងព្រះបរមសពសម្តេចឪ នរោត្តម សីហនុ នៅដើមខែកុម្ភះខាងមុខនេះ។
នៅក្នុងបញ្ជីឈ្មោះអ្នកទោសជាង៤០០នាក់នេះ មិនមានឈ្មោះ លោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូទេ។
កាលពីជាងមួយខែមុន លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានលើកឡើងថា ប្រទេសកម្ពុជាមិនមានអ្នកទោសនយោបាយទេ។ ប៉ុន្តែមានអ្នកនយោបាយប្រព្រឹត្តខុស ហើយជាប់ទោស។ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលលោក ហ៊ុន សែនបានប្រកាសរួចហើយ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឡើងវិញនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសៅរ៍នេះបន្ថែមទៀតថា ប្រទេសកម្ពុជាគ្មានអ្នកទោសនយោបាយទេ។
ការថ្លែងផ្ទួនៗរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាត្រូវបាន មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលច្រានចោល។ លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងសម រង្ស៊ីបានចាត់ទុកលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ ថាជាអ្នកទោសនយោបាយយ៉ាងពិតប្រាកដ ពីព្រោះលោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ដោយសារតែ រូបលោក ក្នុងនាមជាតំណាងរាស្ត្រការពារទឹកដី និងការពារផលប្រយោជន៍ជូនជាតិ។
ចំពោះលោក ម៉ម សួណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំវិញ លោកក៏ជាអ្នកទោសនយោបាយដែរ ពីព្រោះរូបលោកត្រូវបានគេចាប់បញ្ជូនចូលពន្ធនាគារដោយសារតែការ រិះគន់រដ្ឋាភិបាលមិនសំចៃមាត់។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានពន្យល់ថា លោក សម រង្ស៊ី គឺជាប្រធានគណបក្សប្រឆាំងដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយសំណុំរឿងដែលជំរុញអោយរូបលោកជាប់ពន្ធនាគារគឺទាក់ទងទៅនឹងរឿង បូរណភាពទឹកដីរបស់ជាតិ។ ដូច្នេះ លោកគឺជាអ្នកទោសនយោបាយ។ រីឯ លោក ម៉ម សូណង់ដូ គឺជាអ្នកទោសមនសិកា។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននិយាយយ៉ាងខ្លីថា លោក សម រង្ស៊ី គឺជាអ្នកទោសនយោបាយ រីឯលោក ម៉ម សូណង់ដូ គឺជាអ្នកទោសសតិសម្បជញ្ជៈ។
សម្រាប់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃវិញ ករណីលោក សម រង្ស៊ី ពិបាកថាជាអ្នកទោសនយោបាយណាស់ពីព្រោះ គេអាចហៅមនុស្សម្នាក់ថា ជាអ្នកទោសនយោបាយបាន លុះត្រាតែអ្នកនោះត្រូវបានគេចាប់ខ្លួនដោយសារការបញ្ចេញមតិ។ ប៉ុន្តែចំពោះលោក សម រង្ស៊ី វិញ លោក ត្រូវបានគេចាប់ខ្លួនដោយសារតែលោកបានទៅដកបង្គោលព្រំដែនកម្ពុជា វៀតណាមគ្រវាត់ចោល៕

No comments:
Post a Comment
Welcome to AngkorKhmer