ក្រសួងព័ត៌មានធ្លាប់ទទួលស្គាល់អំពីការខ្វះខាត ផ្នែកវិជ្ជាជីវៈនៃអ្នកសារព័ត៌មានភាគច្រើន
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ
ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា
បានអញ្ជើញថ្នាក់ដឹកនាំក្លឹបអ្នកកាសែតកម្ពុជា
អោយបង្ហាញអំពីសកម្មភាពការងាររបស់ខ្លួន
និងស្ថានភាពរបស់អ្នកកាសែតសព្វថ្ងៃ។ នៅក្នុងចំណោមប្រធានបទជាច្រើន
សមាជិកព្រឹទ្ធសភានៃគណៈកម្មការទី៥
បានផ្តោតចំណាប់អារម្មណ៍លើបញ្ហាមួយ គឺអ្នកកាសែតយកលុយ។
លោក ប៉ែន សមិទ្ធិ
ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានដឹកនាំសមាជិកគណៈកម្មាធិការនាយកនៃ
ក្លឹបអ្នកកាសែតកម្ពុជាទៅជួប ថ្នាក់ដឹកនាំគណៈកម្មាការ
កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ
និងព័ត៌មាននៃព្រឹទ្ធសភា។
ការជួបគ្នានេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់លោកស្រីទី
បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភានេះ
ដែលចង់ដឹងអំពីស្ថានភាពអ្នកកាសែតនៅកម្ពុជា
ពិសេសបញ្ហាអសកម្មមួយរបស់អ្នកកាសែតមួយចំនួន
ដែលទាក់ទងនឹងការយកលុយ។
លោក ប៉ែន បូណា ដែលជាសមាជិកគណៈកម្មាការ នាយកនៃក្លឹបអ្នកកាសែតកម្ពុជា ហើយដែលបានចូលរួមក្នុងជំនួបនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ថ្នាក់ដឹកនាំក្លឹបអ្នកកាសែត បានពន្យល់ប្រាប់សមាជិកព្រឹទ្ធសភា អោយដឹងមូលហេតុមួយចំនួន ដែលបង្កអោយមានទិដ្ឋភាពមិនល្អ នៅក្នុងស័យសារព័ត៌មាន។ ចំពោះលោកប៉ែន បូណា អ្នកកាសែតមួយចំនួនមិនបានទទួលវគ្គបណ្តុះបណ្តាលដែលអនុញ្ញាតអោយពួក គេយល់ដឹងអំពីក្រមសីលធម៌ឡើយ ហើយប្រាក់បៀវត្សរបស់ពួកគេ នៅទាបខ្លាំង។
ប៉ុន្តែបើតាមការបញ្ជាក់របស់លោក ប៉ែន បូណា ថ្នាក់ដឹកនាំក្លឹបអ្នកកាសែត ក៏បានពន្យល់ប្រាប់សមាជិកព្រឹទ្ធសភាដែរ អំពីមន្ត្រីមួយចំនួន និងអ្នកជំនួញខិលខូចមួយចំនួន ក៏តែងមានទម្លាប់អោយលុយអ្នកកាសែត ដើម្បីបានចេញមុខនៅលើទំព័រសារព័ត៌មាន ឬក៏ដើម្បីបិទបាំងភាពមិនប្រក្រតី របស់ពួកគេនោះ។
ជំនួបនេះគឺជាឱកាសល្អមួយ ដើម្បីអោយតំណាងអ្នកកាសែត អាចបកស្រាយផ្ទាល់មាត់ នៅចំពោះមុខថ្នាក់ដឹកនាំ នៅក្នុងស្ថាប័នកំពូល។ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ បានប្រាប់វិទ្យុបារាំងអន្តរជាតិអោយដឹងថា លោកសប្បាយចិត្តចំពោះការជួបគ្នាលើកដំបូង រវាងស្ថានប័នព្រឹទ្ធសភា និងក្លឹបអ្នកកាសែតនេះ។ ហើយថាជំនួបនេះ នឹងអាចជាផ្លូវនៃកិច្ចសហប្រតិបត្តិការ នៅពេលខាងមុខ ដើម្បីជួយអភិវឌ្ឍវិស័យសារព័ត៌មាននេះ។ បើតាមការបញ្ជាក់របស់លោក ប៉ែន សមិទ្ធិ គណៈកម្មាការនេះ នឹងអាចជួបជាមួយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីនិយាយអំពីស្ថានភាពរបស់អ្នកកាសែតដូចគ្នាដែរ។
ក្នុងពេលកន្លងមក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ធ្លាប់ទទួលស្គាល់អំពីការខ្វះខាត ផ្នែកវិជ្ជាជីវៈនៃអ្នកសារព័ត៌មានភាគច្រើន៕

No comments:
Post a Comment
Welcome to AngkorKhmer