កងកម្លាំងចម្រុះកម្ពុជា-អាមេរិកប្រមាណ៦០នាក់
ដែលមកពីកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
នគរបាលជាតិកម្ពុជា និងទីបញ្ជាការដ្ឋានជាតិប្រឆាំងភេរវកម្ម
ហើយនិងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចូលរួមធ្វើ
លំហាត់ហ្វឹកហ្វឺនជាមួយនឹងទាហានម៉ារីន សហរដ្ឋអាមេរិក
ដែលមកពីកងវរសេនាធំភស្តុភាប្រយុទ្ធទី ៣៧
ក្នុងគោលបំណងសង្គ្រោះបន្ទាន់ផ្នែកគ្រោះមហន្តរាយ
និងផ្តល់ជំនួយមនុស្សធម៌ ។
សមយុទ្ធនេះធ្វើឡើងដើម្បីផ្តល់បទពិសោធន៍គ្នាទៅវិញទៅមក
ហើយក៏ដើម្បីបញ្ជាក់អំពីទំនាក់ទំនងរវាងប្រទេសទាំង២ផងដែរ។
លោកឧត្តមសេនីយ៍ត្រី តាត ចាន់ថា
អនុស្នងការកងរាជអាវុធហត្ថបានថ្លែងឱ្យដឹងនៅក្នុងកម្មវិធីបិទ
លំហាត់ហ្វឹកហ្វឺនស្តីពីការសម្របសម្រួល
និងផែនការផ្តល់ជំនួយសង្គ្រោះមហន្តរាយ
និងជំនួយមនុស្សធម៌នៅរសៀលថ្ងៃទី ១៧ មករា ២០១៣ នៅសណ្ឋាគារសាន់វ៉េ
ថា
លំហាត់ហ្វឹកហ្វឺនដែលបានធ្វើឡើងរួមគ្នានេះគឺជាមោទនភាពយ៉ាង
ធំធេងរវាងប្រទេសទាំង២
ក្នុងគោលបំណងផ្តល់បទពិសោធន៍គ្នាទៅវិញទៅមក
ដែលក្នុងនោះមានទាំងការអនុវត្តភាពជាក់ស្តែង
និងទ្រឹស្តីជាគន្លឹះជាដើម ៕
No comments:
Post a Comment
Welcome to AngkorKhmer