វេរ៉ា ស៊ុមខ្វាមឃីត សកម្មជនអាវលឿងថៃ ដែលត្រូវតុលាការកម្ពុជាផ្តន្ទាទោសពីបទឆ្លងដែនខុសច្បាប់ និងបទចារកម្ម
លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ
បានធ្វើលិខិតស្នើសុំអន្តរាគមន៍ជាថ្មីម្តងទៀត នៅថ្ងៃព្រហស្បតិ៍នេះ
ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អោយពិចារណាអំពីការបន្ធូរបន្ថយ
និងលើកលែងទោសដល់សកម្មជនថៃអាវលឿង២នាក់
ដែលកំពុងជាប់ពន្ធនាគារព្រៃស។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើអោយក្រសួងយុត្តិធម៌ពិចារណាលើការ
ស្នើសុំរបស់នាយករដ្ឋមន្ត្រីថៃនេះ។
ក្រសួងយុត្តិធម៌បានចាប់ផ្តើមនីតិវិធីទៅតាមការស្នើរបស់លោក
នាយករដ្ឋមន្ត្រីហ៊ុន សែនហើយនៅថ្ងៃនេះ។
លោកនាយករដ្ឋមន្ត្រីដែលបានស្នើអោយក្រសួងយុត្តិធម៌ពិចារណា ទីមួយ
បន្ធូបន្ថយទោសទណ្ឌិត វេរ៉ា ស៊ុមខ្វាមឃីត
ដើម្បីអាចឈានទៅដល់ការលើកលែងទោស និងទី២ លើកលែងទោសទណ្ឌិត រ៉ាទ្រី
ពីប៉ាតាណាប៉ៃប៊ូន
ក្នុងឱកាសព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពព្រះរតនកោដ្ឋ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ការស្នើរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាធ្វើឡើងតាមសំណូមពររបស់ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ដែលផ្ញើលិខិតមកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ទី១០មករានេះតែម្តង។
លោកសម ប្រជាមានិត នាយកខុទ្ទកាល័យរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅរសៀលថ្ងៃនេះថា ក្រសួងយុត្តិធម៌បានផ្តើមនីតិវិធីហើយ ដោយការពិនិត្យលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពមនុស្សធម៌ មុននឹងធ្វើរបាយការណ៍ផ្ញើទៅលោកនាយករដ្ឋមន្ត្រីវិញ។ លោកនាយកខុទ្ទកាល័យរូបនេះមិនអាចបញ្ជាក់ថា តើពេលណានឹងអាចបញ្ចប់នីតិវិធីនេះនោះទេ។
គួរបញ្ជាក់ថា កាសែតថៃធ្លាប់បានផ្សាយកាលពីពេលថ្មីៗនេះអោយដឹងថា ករណីជនជាតិថៃអាវលឿងទាំងពីរនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាការចម្រុះស្តីពី សហប្រតិបត្តិការទ្វេភាគីកន្លងមក ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសកម្ពុជាថៃ។ ពិសេសករណីនាងរ៉ាទ្រីដែលត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ៦ឆ្នាំនោះ បើតាមច្បាប់កម្ពុជា គេអាចចាប់ផ្តើមនីតិវិធីស្នើសុំការបន្ធូរបន្ថយទោសបន្ទាប់ពីបាន អនុវត្តទោសបាន២ភាគ៣នៃទោសសរុប។
គួររម្លឹកថា អ្នកទាំងពីរ ជាមួយនឹងមនុស្សមួយក្រុមទៀតបានដើរឆ្លងកាត់ព្រំដែនចូលក្នុងភូមិ ខ្មែរ នៅក្នុងខេត្តបន្ទាយមានជ័យកាលពីចុងខែធ្នូឆ្នាំ២០១០។ អាជ្ញាធរកម្ពុជាបានចោទប្រកាន់ពួកគេពីបទឆ្លងដែនខុសច្បាប់ ចូលក្នុងបន្ទាយយោធា និងបទធ្វើចារកម្ម។ សាលាដំបូងរាជធានីភ្នំពេញបានដាក់ទោសវេរ៉ា ស៊ុមខ្វាមឃីត ដែលជាសកម្មជនអាវលឿងអោយជាប់ពន្ធនាគារ៨ឆ្នាំ និងនាងរ៉ាទ្រីអោយជាប់ពន្ធនាគារ៦ ឆ្នាំ។
វាអាចជាការដល់ពេលដែលត្រូវស្នើសុំលើកលែងទោសដល់ជនជាតិថៃអ្នក គាំទ្រគណបក្សប្រជាធិបតេយ្យរបស់លោកអាប់ភីស៊ីតទាំងពីរនេះមែន។ ប៉ុន្តែពេលវេលានេះ វាក៏បានកើតឡើងស្របពេលជាមួយគ្នានឹងចលនារបស់ក្រុមអាវលឿងកំពុង គាបសង្កត់អោយលោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់បង្ហាញជំហរលើបញ្ហា ព្រំដែនប្រាសាទព្រះវិហារ។ ប្រសិនបើ រដ្ឋាភិបាលកម្ពុជាអាចសម្រេចបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតថៃអាវលឿងទាំងពីរនេះមែន លទ្ធផលក៏ទំនងជាអាចជួយសម្រាលសម្ពាធរបស់រដ្ឋាភិបាលលោកស្រីយីងឡាក់ ដែរ៕

No comments:
Post a Comment
Welcome to AngkorKhmer