Jan 25, 2013

រដ្ឋ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីការ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ជាតិ


  

នៅ ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋ​សភា​ជាតិ​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ការ​បង្កើត​ ឧត្តម​ក្រុមប្រឹក្សា​ការ​ពារជាតិ ក្រោម​សំឡេង​គាំទ្រ​៨៥​លើ​៩៧​ ។


អ្នកតំណាងរាស្ត្រ​ចំនួន​៨៥រូប​ក្នុង​ចំណោម​៩៧​រូប​បាន​លើក​ដៃ​បោះឆ្នោត​ គាំទ្រ​ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​ការ ​ពារជាតិ​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​ទី​២៤​​មករា​ម្សិលមិញ​នេះ។ សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​១១​មាត្រា​មាន​ត្រូវបាន​តាក់តែង​ឡើង​ក្នុង​ គោលដៅពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា និ​ងពង្រីក​កិត្យា​នុភាព​នៃ​ការ​ដឹកនាំកង​យោធពល​ខេមរភូមិន្ទ​។ ហើយ​ថា សេចក្តីព្រាង​ច្បាប់​នេះ​ត្រូវបាន​សរសេរឡើង​ក្នុង​ពេល​ដ៏សមស្រប​និង​ចាំបាច់ ​បំផុត។
​ឧត្តម​ក្រុមប្រឹក្សា​ការពារជាតិ​ត្រូវបាន​បង្កើត​ឡើង​តាំង​ពីឆ្នាំ​១៩៥៦ មកម្លេះ ហើយ​ស្ថាប័ន​នេះ​ត្រូវបាន​កែប្រែ​ជា​ច្រើន​ដំណាក់កាល​នៃ​របប​នយោបាយ​នីមួយៗ៕

No comments:

Post a Comment

Welcome to AngkorKhmer