លោក ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាបានសរសេរលិខិតអរគុណសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនដែលបានអបអរសាទរការជាប់ឆ្នោតជាថ្មីរបស់លោក។
នៅក្នុងលិខិតនោះ លោកប្រធានាធិបតីអាមេរិកបានសម្តែងក្តីសង្ឃឹមក្នុងការធ្វើការងារ ជាមួយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរក្នុងអណត្តិថ្មីរបស់លោកទៀត។ ក្រៅពីការងារទ្វេភាគី លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាក៏បានបញ្ជាក់ប្រាប់ប្រមុខរដ្ឋាភិបាលភ្នំពេញផងដែរថា «ដោយមានការធ្វើការរួមគ្នា ខ្ញុំជឿជាក់ថា យើងនឹងអាចដោះស្រាយប្រកបដោយជោគជ័យ នូវភាពប្រឈមជាច្រើន ដែលយើងកំពុងជួបប្រទះនៅជុំវិញពិភពលោក»។
លិខិតឆ្លើយតបរបស់លោកប្រធានាធិបតីអាមេរិកត្រូវបានចុះផ្សាយនៅលើគេហទំព័រក្រសួងការបរទេសកម្ពុជា៕
No comments:
Post a Comment
Welcome to AngkorKhmer