បើតាមការប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សបាន
ឲ្យដឹងទៀតថា
យុទ្ធនាការនេះមានគោលបំណងទាក់ទាញនូវចំណាប់អារម្មណ៍ទៅលើចំនួន
ថ្ងៃដែលលោក ម៉ម សូណង់ដូ ត្រូវជាប់ពន្ធនាគារដោយអយុត្តិធម៌។
មជ្ឈមណ្ឌលនឹងដាក់បង្ហាញប្រក្រតិទិនយុត្តិធម៌នៅមុខការិយាល័យ
របស់ខ្លួន និងរាប់ចំនួនថ្ងៃដែលលោកត្រូវបានចាប់ និងឃុំខ្លួន
ព្រមទាំងអំពាវនាវឲ្យបណ្តាអង្គការសង្គមស៊ីវិល
និងសាធារណជនចូលរួមក្នុងយុទ្ធនាការនេះផងដែរ។
ជាមួយគ្នានេះ ដែរមជ្ឈមណ្ឌលសិទ្ធិមនុស្សនឹងប្រកាសអំពីការប្រកួតរចនាម៉ូដកាត ប៉ុស្តាល់ដែលនឹងបើកចំហរជាសាធារណៈនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣។ មជ្ឈមណ្ឌលនឹងជ្រើសរើសកាតប៉ុស្តាល់ដែលស្អាតបំផុតចំនួនបីសន្លឹក ហើយបោះពុម្ពជាកាតប៉ុស្តាល់ចែកជូនទៅសាធារណជនដែលគាំទ្រលោក ម៉ម សូណង់ដូ។
សាធារណជនអាចសរសេរជាសារលើកទឹកចិត្តទៅកាន់លោក ម៉ម សូណង់ដូ នៅលើកាតប៉ុស្តាល់ រួចផ្ញើមកកាន់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញ រួចមជ្ឈមណ្ឌលនឹងអានសារទាំងនេះក្នុងកម្មវិធីវិទ្យុ មុននឹងផ្ញើទៅកាន់លោកម៉ម សូណង់ដូ នៅក្នុងពន្ធនាគារព្រៃសរ៕

No comments:
Post a Comment
Welcome to AngkorKhmer