ភ្នំពេញ ៖ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបាននិយាយថា ប្រទេសកម្ពុជាអាចមានអតិផរណាអ្នកសិក្សាសញ្ញាបត្រជាន់ខ្ពស់។ ម្យ៉ាងវិញទៀត សញ្ញាបត្រភាគច្រើនមិនឆ្លុះបញ្ចាំងពីចំណេះដឹងពិតរបស់សិស្ស និស្សិតទេ។
អ្នកជំនាញភាគច្រើននៅក្នុងប្រទេសកម្ពុជាបានកត់សម្គាល់ថា ៖ «គុណភាពអប់រំនាពេលបច្ចុប្បន្ននេះ មានកម្រិតទាបជាងពីពេលមុនឬទាបជាងពីសង្គមមុន»។ អ្នកខ្លះថែមទាំងនិយាយរបៀបចំអកថា ប្រសិនបើវិស័យអប់រំរបស់ខ្មែរមានកម្រិតទាបជាងគេទៅហើយនោះ មិនចាំបាច់និយាយឡើយអំពីការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ឬក្នុងពិភពលោកនោះ។ មូលហេតុគឺដោយសារ ការប្រកួតប្រជែងចាំបាច់ត្រូវការចំណេះដឹង និងចំណេះធ្វើ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានសម្តែងក្តីព្រួយបារម្ភ សារជាថ្មីថា «គុណភាពអប់រំនៅក្នុងប្រទេសកម្ពុជាបាននិងកំពុងវិវត្តធ្លាក់ចុះពីមួយ ឆ្នាំទៅមួយឆ្នាំ»។
មូលហេតុដែលជំរុញអោយគុណភាពអប់រំនាសម័យបច្ចុប្បន្នធ្លាក់ចុះគឺ បណ្តាលមកពីបញ្ហាបីយ៉ាងធំ។ ទីមួយ គឺដោយសារប្រាក់ខែគ្រូបង្រៀននៅថ្នាក់មូលដ្ឋានមានកម្រិតទាបមិនអាចរ ស់បាន។ ទីពីរ គឺដោយសារមហាវិទ្យាល័យ និងសាកលវិទ្យាល័យមួយចំនួនគិតគូរពីគុណភាពតិចជាងពីផលប្រយោជន៍ ប្រាក់ចំណេញ មានន័យថា មហាវិទ្យាល័យមួយចំនួនមិនហ៊ានរឹតបណ្តឹងវិន័យសាលាជាមួយសិស្សនិស្សិត ទេ ពីព្រោះខ្លាចសិស្សនិស្សិតមិនមករៀនក្នុងសាលារបស់ខ្លួន និងទីបីគឺដោយសារសិស្សនិស្សិតខ្លួនឯងតែម្តង មានន័យថា ពួកគេមួយចំនួនមករៀនដើម្បីតែរៀនឬរៀនដើម្បីទទួលបានសញ្ញាបត្រ តែប៉ុណ្ណោះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និស្សិតកាន់តែច្រើនឡើងនាំគ្នាសម្រុករៀនយកសញ្ញាបត្រជាន់ខ្ពស់ ដូចជា សញ្ញាអនុបណ្ឌិត ឬបណ្ឌិតជាដើម។ ការរៀនកាន់តែច្រើនគឺជាប្រការល្អ ប៉ុន្តែ ផ្ទុយទៅវិញ លោក រ៉ុង ឈុន បារម្ភខ្លាចប្រទេសកម្ពុជាប្រឈមនឹងអតិផរណាសញ្ញាបត្រជាន់ខ្ពស់នាពេល អនាគត។ លោក ឈុន បានកត់សម្គាល់ដោយរិះគន់ជារឿយថា សញ្ញាបត្រនាពេលបច្ចុប្បន្ននេះមិនឆ្លុះបញ្ចាំងពីចំណេះដឹងរបស់និស្សិត ទេ។
ដោយសារតែចំណេះដឹងពិតមានកម្រិតនេះហើយទើបក្រុមហ៊ុនមួយចំនួនដែល ត្រូវការបុគ្គលិកនាំគ្នាត្អូញត្អែរគ្រប់គ្នា។ លោក អាង គឹមអៀង ប្រធានទីភ្នាងារទេសចរណ៍ Great Angkor Tour បាននិយាយថា លោកពិបាកជ្រើសរើសបុគ្គលិកដែលមានគុណភាព និងមានភាពសង្វាតក្នុងការងារណាស់។
ប្រធានក្រុមហ៊ុនផ្សេងទៀតបានបន្ថែមទៀតថា ចំនួនបុគ្គលិករកការងារធ្វើមានច្រើន ប៉ុន្តែរកបុគ្គលិកដែលមានចំណេះពិតប្រាក មានការតាំងចិត្តខ្ពស់ មានភាពអំណត់តស៊ូក្នុងការងារ គឺជារឿងលំបាកបំផុត។
No comments:
Post a Comment
Welcome to AngkorKhmer