អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានសរសេរលិខិតមួយច្បាប់ទៅលោក វង់ សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើសុំថ្ងៃឈប់សម្រាកសម្រាប់កម្មករ-កម្មការិនីនាព្រះរាជពិធី ដង្ហែព្រះបរមសព និងថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋ។
ការស្នើសុំរបស់ប្រធានសម្ព័ន្ធសហជីពកម្ពុជារូបនេះ គឺដោយសារតែក្នុងសារាចររបស់រដ្ឋាភិបាលចុះថ្ងៃទី៨ ខែមករា មិនបានសំដៅឲ្យចំលើកម្មករ-កម្មការិនីឡើយ ដែលក្នុងនោះ មានការលើកឡើងតែពីមន្ត្រីរាជការប៉ុណ្ណោះ។
តាមរយៈសារាចរនោះ មន្ត្រីរាជការនឹងត្រូវឈប់សម្រាកពីរថ្ងៃ គឺក្នុងព្រះរាជពិធីដង្ហែព្រះមរបសពនៅថ្ងៃទី១ ខែកុម្ភៈ និងព្រះរាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី៤ ខែកុម្ភៈ។ មិនទាន់មានការឆ្លើយតបឡើយ ពីសំណាក់លោករដ្ឋមន្ត្រី វង់ សូត៕
No comments:
Post a Comment
Welcome to AngkorKhmer