SAMSITHA
Jan 12, 2013
លោកស ខេង៖« កម្ពុជាគ្មានអ្នកទោសនយោបាយទេ »
លោកស ខេង៖« កម្ពុជាគ្មានអ្នកទោសនយោបាយទេ »
លោកស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ភ្ញៀវប្រចំាសប្តាហ៍របស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃសៅរ៍ ទី១២ មករានេះ គឺលោកស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ឆ្លើយនឹងសំណួររបស់ គួច គន្ធារ៉ា លោកស ខេងបានបញ្ជាក់ថា អ្នកទោសដែលនឹងទទួលបានការដោះលែង ឬមួយការបន្ធូរបន្ថយទោសត្រូវតែអនុវត្តទោសរបស់ខ្លួនឲ្យបាន ១ភាគ៣ជាមុនសិន។ យោងតាមលោកស ខេង កម្ពុជាគ្មានអ្នកទោសនយោបាយទេ។ ដោយឡែក នៅក្នុងឱកាសរៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើង ព្រះបរមសព ព្រះបរមរតនកោដ្ឋនៅដើមខែកុម្ភៈខាងមុខ លោកស ខេងបានបញ្ជាក់ថា កម្ពុជាបានត្រៀមកម្លំាងប៉ូលិស និងកងរាជអាវុធហត្ថសរុបជាង ១០ ០០០នាក់៕
No comments:
Post a Comment
Welcome to AngkorKhmer
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Welcome to AngkorKhmer