Jan 18, 2013

ក្រុម​កម្ពុជា​មកពី​ចូលរួម​កម្មវិធី​ក្តី​សុ​បិ​ន្ត​នៃ​កីឡា​អូឡាំពិក​រដូវរងា



  



 ខេត្ត ​ខាង​វ៉ុ​ន​នៃ​ប្រទេស​កូរ៉េខាងត្បូង ដែល​នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា អូឡាំពិក​រដូវរងា​នៅ​ឆ្នាំ២០១៨ បាន​អញ្ជើញ​យុវជន​មកពី​ប្រទេស​នានា ជុំវិញ​ពិភពលោក ទៅ​បោះជំរុំ​នៅ​ទីនោះ ដោយឡែក  ក្រុម​ប្រតិភូ​យុវជន​កម្ពុជា​ចំនួន៣នាក់ ដែល​ទៅនោះ​ក៏បាន វិលត្រឡប់​ពី​ការចូលរួម​ក្នុង​កម្មវិធី​ក្តី​សុបិន(Dream Program) ។


លោក ញ៉ា​ន សុខ​វិសាល ប្រធាន​ប្រតិភូ​នៃ​គណ:ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​និយាយ​ប្រាប់ថា ការបោះ​ជំរុំ​នេះ​មាន​រយ:ពេល១២ថ្ងៃ កម្ពុ​ជាមាន​ចំនួន​កីឡា២នាក់ ដោយ​ម្នាក់ ជា​កីឡាករ​ចំបាប់ មកពី​សហព័ន្ធ​កីឡា​ចំបាប់ និង​ម្នាក់ទៀត​ជា​កីឡាករ​វាយ​កូនឃ្លី លើ​តុ​មកពី​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ ដោយ​រាល់​ការចំណាយ​ទាំងអស់​ជា​បន្ទុក​របស់ ម្ចាស់ផ្ទះ។

លោក​បាន​រៀបរាប់​ទៀតថា ព្រឹត្តិការណ៍​នេះ​មាន​ប្រទេស​ចូលរួម​ចំនួន​ជាង៤០នៃ​ទ្វីប ទាំង៥ ហើយ​អ្នកចូលរួម​ទាំងអស់​ភា​គ​ច្រើន​ជា​ប្រទេស​ដែល​ពុំមាន​ព្រិល​ធ្លាក់ និង​ចង់បង្ហាញ ពី​ក្តី សុបិន​ដល់​កីឡាករ​មកពី​ប្រទេស​ទាំងនោះ បាន​ស្គា​ល់ពី​ប្រភេទ​កីឡា​មួយ ចំនួន​ដែល គេ​លេង ជាមួយនឹង​ទឹកកក ឬ​ព្រិល​ជាដើម។

ក្រៅពី​ការចូលរួម​បោះជំរុំ​នេះ សមាជិក​ទាំងអស់​ត្រូវ​បាន​គណ:ក​ម្មា​ធិ​ការរៀបចំ​ក៏បាន បង្រៀន​នូវ​ប្រភេទ​កីឡា​រដូវរងារ​ចំនួន៤មុខ តែ​សម្រាប់​កម្ពុជា​ទទួលបាន​ការបង្រៀន​នូវ​កីឡា ជិះ​ស្គី​លើ​ទឹកកក​ព្រោះ​កីឡា​នេះ​កម្ពុ​ជាមាន​ដែរ តែ​មិនមែនជា​ការលេង​លើទឹក​កក​ឬ​ព្រិល​ទេ គឺ​គេ​លេង​នៅលើ​ផ្ទៃរាប​ស្មើ ហើយ​កម្មវិធី​បានចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ២០០៤មកម្ល៉េះ៕

No comments:

Post a Comment

Welcome to AngkorKhmer