Jan 11, 2013

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​​លើក​​គ្នា​មក​​តវ៉ា​ជា​លើក​ទី​​2នៅ​មជ្ឈ​មណ្ឌលសិទ្ធិ​​​មនុស្ស​កម្ពុជា​

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​​លើក​​គ្នា​មក​​តវ៉ា​ជា​លើក​ទី​​2នៅ​មជ្ឈ​មណ្ឌលសិទ្ធិ​​​មនុស្ស​កម្ពុជា​  


ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​​លើក​​គ្នា​មក​​តវ៉ា​ជា​លើក​ទី​​2នៅ​មជ្ឈ​មណ្ឌលសិទ្ធិ​​​មនុស្ស​កម្ពុជា​



រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​​ថ្ងៃ​ទី​១០ មករា នៅ​មុខទី​ស្នាក់​​ការ​​​​មជ្ឈ​មណ្ឌល​​​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​មាន​ទី​តាំង​​ផ្ទះ​​​លេខ​​​៧៩៨ ផ្លូវ​លេខ​​៩៩ សង្កាត់​​​​បឹង​​​ត្របែក ខណ្ឌ​​​ចំ​ការ​មន សមា​គម​​​រួម​គ្នា​​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ស.រ.អ.ក ប្រមាណ​​​ជាង​​១០០​​​​នាក់ ដែល​ជា​ក្រុម​​អ្នក​រត់​ម៉ូតូ​​​ឌុប​​បាន​លើក​គ្នា​​​​មក​ដាក់​​ញត្តិ​​​ តវ៉ា​​ដោយ​ទាម​​ទារ​​សុំ​ឱ្យ​​លោក​​អ៊ូ វីរៈ ប្រធាន​​មជ្ឈ​មណ្ឌល​​​សិទ្ធិមនុស្ស​​​កម្ពុជា​ធ្វើ​ការ​បក​ស្រាយ​​ឡើង​វិញ​ នូវ​អ្វី​ដែល​​​លោក​​​បាន​បក​ស្រាយ​​​​លើ​ទំព័រ​​​កាសែត​​​ពាក់​ព័ន្ធ​​នឹង​ ​សំណុំ​​រឿង​អ្នក​ស្រី យ៉ោម បុប្ផា ។
សូម​រំឭក​​ថា កាល​ពី​ថ្ងៃ​ទី​​៣១ ធ្នូ ឆ្នាំ​២០១២ កន្លង​មក ក្រុម​សមា​គម​​អ្នក​រត់​ម៉ូតូ​ឌុប​​​នេះ បាន​​នាំ​គ្នា​​​តវ៉ា​​​ម្តង​ហើយ​​នៅ​មុខ​​​មជ្ឈ​មណ្ឌល​​​សិទ្ធិ​មនុស្ស​ កម្ពុជា​ដើម្បី​សុំ​​​ឱ្យ​មាន​ការ​បក​ស្រាយ​ពី​​លោក​អ៊ូ វីរៈ ​ប៉ុន្តែ​ដោយ​សារ​​​លោក​​អ៊ូ វីរៈ មិន​បាន​​ធ្វើ​ការ​បក​ស្រាយ​​​តាម​សំណូំ​​ពរ​​ទេ ទើប​ពួក​គេ​លើក​គ្នា​​​មក​តវ៉ា​ជា​លើក​ទី​​២ ​ក្នុង​គោល​បំណង​​​​សំខាន់​នៃ​​ការ​ដាក់​ញត្តិ​​​នេះ​ គឺ​​​ទាម​ទារ​សុំ​​ឱ្យ​លោក អ៊ូ វីរៈ កែ​តម្រូវ​​​ពាក្យ​សម្តី​​របស់​លោក​​នៅ​ទំព័រ​​​កាសែត​​ភ្នំ​ពេញ​ប៉ុស្តិ៍​​ ​ចុះ​ថ្ងៃ​ទី​​២៨ ធ្នូ ឆ្នាំ​២០១២ ដែល​រូប​​លោក​បាន​និយាយ​​​ថា ឈ្មោះ​វ៉ាត ថៃសេង និង​ឈ្មោះ​​ង៉ែត ចិត្ត ដែល​ជា​សមា​ជិក​​​សមា​គម​​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​​កម្ពុជា​ បាន​​រង​​​របួស​ដោយ​សារ​​​អ្នក​ស្រី​​ យ៉ោម បុប្ផា វាយ​​ថា​ជា​រឿង​​​រៀប​ចំ​​ប្រឌិត​ឡើង ។ ចំពោះ​​ការ​​និយាយ​បែប​នេះ​​​​ទើប​​សមា​ជិក​សមា​គម​​លើក​គ្នា​មក​តវ៉ា​ម្តង​ ​​ជា​ពីរ​ដង​​​ដើម្បី​សុំ​​ឱ្យ​​លោក​អូ៊ វីរៈ ធ្វើ​ការ​បក​ស្រាយ​​​​ឡើង​វិញ​​​ដើម្បី​ផ្តល់​​​យុត្តិ​ធម៌​​​ជូន​ជន​​​រង​ គ្រោះ​ឈ្មោះ​​​វ៉ាត ថៃសេង និង​ង៉ែត ចិត្ត ។
​ក្រុម​​សមាគម​​​ខាង​លើ​បាន​​​ព្រមាន​​​ថា បើ​លោក​អ៊ូ វីរៈ មិន​ធ្វើ​​ការ​​​បក​ស្រាយ​​តាម​​​សំណូម​ពរ​​​​​របស់​ពួក​គាត់​​ទេ គឺ​​ពួក​គាត់​​នឹង​បន្ត​​​ធ្វើការ​តវ៉ា​​​ទាម​ទារ​​​លុះ​ត្រា​​មាន​ការ​កែ​ តម្រូវ ។ ចំពោះ​ករណី​​ខាង​លើ​នេះ​​​អ្នក​បម្រើ​​​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​​សិទ្ធិ​ មនុស្ស​​​​កម្ពុជា​​ដែល​មាន​​​លោក​អ៊ូ វីរៈ ជា​ប្រធាន​​បាន​ចេញមក​​ទទួល​ញត្តិ​​​ពី​សមា​គម​​រួម​គ្នា​ដើម្បី​​អភិវឌ្ឍន៍ ​​​កម្ពុជា ហើយ​​​សន្យា​ថា​​នឹង​ធ្វើ​ការ​បក​ស្រាយ​នៅ​ពេល​ណា​មួយ​​​ជូន​​ដល់​ក្រុម​ អ្នក​​តវ៉ា​​ ៕

No comments:

Post a Comment

Welcome to AngkorKhmer