Jan 14, 2013

តំណាង​ក្រសួងការបរទេស​អាមេរិក​ប្រជុំ​តុមូល​ជាមួយ​អ្នកកាសែត​ខ្មែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍



  


លោកស្រី Lorraine Hariton តំណាង​ពិសេស​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ទទួលបន្ទុក​ផ្នែក​កិច្ចការ​ ធុរកិច្ច និង​ពាណិជ្ជកម្ម នឹងធ្វើ​ការប្រជុំ​តុមូល​ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​នៅ​ថ្ងៃ ​ព្រហស្បតិ៍ ទី១៧ ខែមករា វេលា​ម៉ោង ១០:៣០ព្រឹក នៅ​ស្ថានទូត​អាមេរិក។


ក្រោយ​ដំណើរ​វិលត្រឡប់​ពី​ការចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្លាស់ប្តូរ​ផ្នែក​ ប្រតិបត្តិ​ល្អ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​គំរោង​គំនិត​ផ្តួចផ្តើម​នៅ​ តំបន់​មេគង្គ​ក្រោម (LMI-BPE) នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម លោកស្រី Hariton នឹង​ពិភាក្សា​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា​លើ​ប្រធានបទ​បេសកកម្ម និង​ការងារ​របស់​ការិយាល័យ កិច្ចការ​ធុរកិច្ច និង​ពាណិជ្ជកម្ម​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ការងារ​របស់លោក​ស្រី​ដើម្បី​ពង្រីក ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ និង LMI-BPE ។

លោក Bretton Sciaroni ប្រធានសភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​ផ្នែក​ប្រទេស​កម្ពុជា Rami Sharaf និង Daniel Mitchel សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា និង​លោក David Myers មន្ត្រី​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​ក៏​ នឹងចូលរួម​ក្នុង​កិច្ចប្រជុំតុមូល​នេះដែរ៕

No comments:

Post a Comment

Welcome to AngkorKhmer