ភ្នំពេញ៖ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៣
នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានធ្វើកិច្ចប្រជុំត្រៀមរៀបចំ SEA
Games លើកទី ២៧ ឆ្នាំ ២០១៣ នៅប្រទេស មីយ៉ាន់ម៉ា ដែលនឹងប្រព្រឹត្តិទៅនៅ
ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខ ។ មហាសន្និបាតនេះ មានការចូលរួមពីលោក
វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា លោក ម៉ិល
កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ និង កីឡា
និងជាអគ្គលេខាធិការរង សហព័ន្ធកីឡាកម្ពុជា លោក អ៊ុក សិទ្ធិជាតិ នាយក
មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺន កីឡា ព្រមទាំងតំណាងសហព័ន្ធកីឡាជាតិចំនួន ២៦
បានមកចូលរួមផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ប្រទេសមីយ៉ាន់ម៉ា ជាម្ចាស់ផ្ទះ បានរៀបចំស្ទើរតែរួចរាល់ហើយ នៅទីកន្លែងប្រកួត ទាំងប្រភេទកីឡា In-Door និង Out-Door ។ ការប្រកួតធ្វើនៅរដ្ឋធានីថ្មី គឺ Naypyitaw និង ប្រភេទកីឡាមួយចំនួនតូចប្រកួតនៅទីក្រុង រ៉ង់ហ្គូន។
លោកបានបន្តថា ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានដាក់កីឡាចំនួន ៣៥ ប្រភេទជាបណ្តោះអាស្នន ទៅចូលរួមប្រកួត SEA Games នៅប្រទេសមីយ៉ាន់ម៉ា ហើយប្រភេទកីឡា ដែលមានសិទ្ធិទៅចូលរួម កំពុងរងចាំការ ប្រកាសជាផ្លូវការនៅថ្ងៃទី ២៨ និង ២៩ មករា ខាងមុខនេះ ។ ប្រភេទកីឡា Shorinji Kempo ដែលមិនមាននៅក្នុងបញ្ជីបឋមនោះ ប្រទេសមួយចំនួនកំពុងតែ សំណូមពរឲ្យដាក់ បញ្ចូលទៅក្នុងការប្រកួតកីឡា SEA Games លើកនេះបន្ថែមទៀត។ វិស័យកីឡាបាន សាងកេរ្តិ៍ឈ្មោះជូនប្រទេសជាតិកន្លងមក និងធ្លាប់ទទួលមេដាយមាស ប្រាក់ និងសំរិទ្ធ គឺប្រភេទកីឡា ប្រដាល់ ចំបាប់ តៃក្វាន់ដូ វាយកូនបាល់ ប៉េតង់ វ៉ូវីណាម និង Shorinji Kempo ដែលសុទ្ធតែជាប្រភេទ កីឡាមានសក្ដា នុពលខ្ពស់ ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលទទួលបានមេដាយ មាស ប្រាក់ និងសំរិទ្ធ សម្រាប់រាជរដ្ឋាភិបាលឧបត្ថម្ភជូនអ្នកទទួលបាន មេដាយមាស ៦.០០០ដុល្លារ, មេដាយប្រាក់ ៤០០០ដុល្លារ និងមេដាយសំរិទ្ធ ២.០០០ដុល្លារ ។ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់រង្វាន់ដល់មេដាយមាស ៣.០០០ ដុល្លារ មេដាយប្រាក់ ២.០០០ដុល្លារ និង មេដាយសំរិទ្ធ ១.០០០ដុល្លារ ។ សណ្ឋាគារ Naga World សម្រាប់ មេដាយមាស ក្នុងមួយគ្រឿង ៣.០០០ ដុល្លារ ។ ក្រុមហ៊ុន ស្រាបៀរអង្គរ មេដាយមាស ៦.០០០ដុល្លារ មេដាយប្រាក់ ៤.០០០ដុល្លារ និង មេដាយសំរិទ្ធចំនួន ២.០០០ដុល្លារ៕

No comments:
Post a Comment
Welcome to AngkorKhmer