រាជធានីភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានគំាទ្រឲ្យមានច្បាប់ស្តីពីក្រមសីលធម៌សម្រាប់អ្នកនយោបាយ ។
សម្តេចមានប្រសាសន៍គំាទ្របែបនេះនៅព្រឹកថ្ងៃទី១៤ មករា
២០១៣ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត
ជ័យលាភី១០៥០នាក់ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ។
សម្តេចតេជោបានមានប្រសាសន៍ថា
កាសែតភ្នំពេញប៉ុស្តិ៍សរសេរថា គួរតែមានក្រមសីលធ៌មចំពោះអ្នកនយោបាយនិយាយ!!!
បើបានដូច្នេះមែន គឺល្អតែម្តង ខ្ញុំចូលចិត្តណាស់អាហ្នឹង ។
បើមានក្រមសីលធ៌ម គឺជាការល្អហើយ ចងគ្នាឲ្យជាប់ ឥឡូវដាក់មក
ដើម្បីអនុម័តជាច្បាប់តែម្តង បើអ្នកឯងហ៊ានប្រើភាសាគ្មានក្រមសីលធម៌
គឺត្រូវជាប់ទោសប៉ុន្មាន? តើហ៊ាន ឬអត់?
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍បន្តថា
ខ្ញុំហ៊ានប្រកាសខ្ញុំទទួលស្គាល់ទំាងអស់ ប៉ុន្តែត្រូវអនុម័តដោយច្បាប់
ទើបអាចចងជាចំណងបាន ។ បើមិនអនុម័តដោយច្បាប់ទេ ចងជាចំណងអត់បានទេ .... ។
គួរបញ្ជាក់ដែរថា
នាពេលកន្លងមកអ្នកនយោបាយមួយចំនួនក្នុងប្រទេសកម្ពុជា នៅមុនពេលបោះឆ្នោត ឬ
អំឡុងពេលយុទ្ធនាការស្វែងរកសំឡេងឆ្នោតក្តី
គេតែងឮមានការប្រើពាក្យពេចន៍មិនសមរម្យ
ធ្វើឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូទៅមួយចំនួន ៕
No comments:
Post a Comment
Welcome to AngkorKhmer