រូបភាពឯកសារ: ក្បួនដង្ហែព្រះសព នរោត្តម សីហនុ ពីព្រលានយន្តហោះ ទៅកាន់ព្រះរាជរាំង
ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញផ្សាយស្តីពីកម្មវិធីនៃ
ការរៀបចំព្រះរាជពិធីដង្ហែ
និងថ្វាយព្រះភ្លើងព្រះបរមសពព្រះបរមរតនកោដ្ឋ។
កម្ពុជានឹងស្ថិតនៅក្នុងការកាន់ទុក្ខសារជាថ្មីរយៈ៧ថ្ងៃដោយរាប់
ចាប់ពីថ្ងៃទី១ខែកុម្ភៈទៅ។ ព្រះរាជពិធីទាំងពីរ គឺដង្ហែរព្រះបរមសព
និងថ្វាយព្រះភ្លើងនឹងត្រូវផ្សាយផ្ទាល់ទៅតាមទូរទស្សន៍ខ្នាតធំដែល
ត្រូវបានដាក់នៅតាមទីសាធារណៈនៅ១៤កន្លែងជុំវិញរាជធានី។
កម្ពុជានឹងត្រូវកាន់ទុក្ខសារជាថ្មីរយៈពេល៧ថ្ងៃទៀត
ចាប់ពីថ្ងៃទី១កុម្ភៈខាងមុខនេះទៅ។
នេះជាសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន
សែននៅក្នុងសារាចរមួយស្តីអំពីការរៀបចំព្រះរាជពិធីដង្ហែ
និងថ្វាយព្រះភ្លើងព្រះបរមសពព្រះបរមរតនកោដ្ឋ។
នៅក្នុងសារាចរដែលមានបញ្ជា១១ចំនុច ប្រមុខរដ្ឋាភិបាលបានប្រកាសអោយក្រសួងស្ថាប័នរដ្ឋ និងឯកជនព្រមទាំងពលរដ្ឋនៅទូទាំងប្រទេសត្រូវបង្ហូតទង់ជាតិត្រឹម ១ភាគបីចាប់ពីខាងលើទង់ និងពាក់សញ្ញាកាន់មរណៈទុក្ខ។ ទន្ទឹមគ្នានេះដែរ មន្ត្រីរាជការត្រូវឈប់សំរាកពីការងាររយៈពេល២ថ្ងៃគឺថ្ងៃទី១ កុម្ភៈដែលជាថ្ងៃដង្ហែព្រះបរមសពមកតម្កល់នៅព្រះមេរុ និងថ្ងៃទី៤កុម្ភៈដែលជាថ្ងៃថ្វាយព្រះភ្លើង។
យោងតាមសារាចររបស់លោកនាយករដ្ឋមន្ត្រីដដែល វានឹងមានការបាញ់កាំភ្លើងធំ១០១ណាត់ចំនួន៣លើកផងដែរ។ លើកទី១នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១កុម្ភៈនៅពេលដែលព្រះបរមសព ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង។ លើកទី២នឹងត្រូវបាញ់នៅពេលដែលព្រះបរមសពមកដល់ព្រះមេរុ និងលើកទី៣កាំភ្លើងធំដែលមិនគ្រោះថ្នាក់នេះ នឹងត្រូវបាញ់នៅពេលប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើង។
ទាក់ទងនឹងព្រះរាជពិធីដង្ហែព្រះបរមសព ក្បួនដង្ហែត្រូវបានគ្រោងថាមានប្រវែងពី១គីឡូម៉ែត្រកន្លះទៅ២ គីឡូម៉ែត្រ ហើយត្រូវហែក្នុងចំងាយផ្លូវប្រមាណ៦គីឡូម៉ែត្រ ដែលនៅតាមវិថី និងមហាវិថីដែលក្បួនដង្ហែត្រូវឆ្លងកាត់នោះ នឹងមានបំពាក់គ្រឿងឧឃោសនសព្ទដើម្បីងាយស្រួលក្នុងការណែនាំក្បួន ដង្ហែ។ ចំណែកនៅថ្ងៃថ្វាយព្រះភ្លើងវិញ ទូរទស្សន៍ខ្នាតធំនឹងត្រូវបំពាក់នៅក្នុង១៤កន្លែងផ្សេងគ្នានៅតាម ទីសាធារណៈជុំវិញរាជធានីភ្នំពេញដើម្បីបង្ហាញអំពីព្រះរាជពិធីថ្វាយ ព្រះភ្លើងនោះ។
គួរបញ្ជាក់អោយដឹងផងដែរថា លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអះអាងអោយដឹងថា លោកនាយករដ្ឋមន្ត្រីបារាំងនឹងដឹកនាំគណៈប្រតិភូមកចូលរួមក្នុង ព្រះរាជពិធីថ្វាយព្រះភ្លើងនេះ។ ក្រៅពីនេះក៏នឹងមានគណៈប្រតិភូជាន់ខ្ពស់បរទេស២រូបទៀតផងដែរ ដែលនឹងមកចូលរួមដោយស្ម័គ្រចិត្ត បើទោះជាមិនមានការអញ្ជើញជាផ្លូវការពីរដ្ឋាភិបាលកម្ពុជាក៏ដោយ៕

No comments:
Post a Comment
Welcome to AngkorKhmer