លោក សម រង្ស៊ី កំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស។
វ៉ាស៊ីនតោន៖ ការលុបឈ្មោះមេដឹកនាំគណបក្សជំទាស់ លោក សម រង្ស៉ី
ចេញពីបញ្ជីបោះឆ្នោតធ្វើឲ្យលោកលែងមានសិទ្ធិឈរឈ្មោះ
ទោះបីជាមានការសម្រុះសម្រួលនយោបាយនៅថ្ងៃអនាគត
ហើយនឹងអាចត្រូវលើកលែងទោសដោយព្រះមហាក្សត្រក៏ដោយ។
នេះជាការអះអាងរបស់លោក គល់
បញ្ញានាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រ្វែល
(Comfrel) ដែលថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍។
ក្រុមអ្នកវិភាគអះអាងថា ការបោះឆ្នោតដែលគ្មានមេដឹកនាំគណបក្សជំទាស់ លោក សម រង្ស៉ី ចូលរួម ទំនងជាគ្មានការទទួលស្គាល់ពីអន្តរជាតិនិងភាគីក្រុមជំទាស់ទេ។
លោក គល់ បញ្ញា បានពន្យល់ថា ឥឡូវនេះចូលដល់ដំណាក់កាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានដកឈ្មោះមេដឹកនាំគណបក្សជំទាស់លោក សម រង្ស៉ី ហ្នឹងចេញពីបញ្ជីឈ្មោះបោះឆ្នោត។ ហើយការដកឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតនេះ បើទោះបីជា អំឡុងពីខែមករាដល់ខែកក្កដានេះឬក៏ទៅដល់ពេលចុះឈ្មោះបេក្ខជននេះ បើទោះបីថាមានការស្រុះស្រួលគ្នាខាងនយោបាយឬក៏មានព្រះរាជទានការ លើកលែងទោសពីព្រះមហាក្សត្រក៏ដោយ ករណីលោក សម រង្ស៉ី នេះគឺថា លោកនឹងមិនបាន ទៅមានសិទ្ធិបោះឆ្នោតនិងឈរឈ្មោះទេ ដោយសារតែគ.ជ.ប.និងក្រុមប្រឹក្សាឃុំសង្កាត់បានដកឈ្មោះគាត់ចេញពី បញ្ជី។
លោកបានបន្ថែមថា ការលុបឈ្មោះនេះជារឿងខុសច្បាប់ ដោយសារទណ្ឌិតនិង អ្នកជាប់ឃុំឃាំងអាចមានសិទ្ធិបោះឆ្នោតបានឬឈរឈ្មោះឲ្យគេបោះឆ្នោត ពេល ពួកគេរួចពីការចោទប្រកាន់។ ឬត្រូវបានលើកលែងទោសមុនការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ដូច្នេះការលុបឈ្មោះគឺជារឿងដែលខុសច្បាប់ដែល គ្រាន់តែកំណត់ថាមិនឲ្យទណ្ឌិតមានសិទ្ធិបោះឆ្នោត ឬឈរឈ្មោះបោះឆ្នោត នោះ។ លោកថ្លែងថា ទណ្ឌិតមិនអាចចេញពីពន្ធនាគារមកបោះឆ្នោត ឬឈរឈ្មោះឲ្យគេបោះឆ្នោតបានទេនៅពេលជាប់ឃុំ។ លោកអះអាងដែរថា រឿងនេះជារឿងដែលអន្តរជាតិមានការចាប់អារម្មណ៍៕

No comments:
Post a Comment
Welcome to AngkorKhmer