របាយការណ៍របស់គណៈកម្មការ
ដើម្បីការពារអ្នកសារព័ត៌មាន (CPJ) ដែលចេញផ្សាយនៅក្នុងខែធ្នូ កន្លងមក
បានបង្ហាញថាឆ្នាំ២០១២
គឺឆ្នាំដ៏សែនអាក្រក់បំផុតសម្រាប់អ្នកសារព័ត៌មាននៅលើពិភពលោកដែល
ក្នុងនោះអ្នកសារព័ត៌មាន៧០នាក់ត្រូវបានសម្លាប់
២៣២នាក់ត្រូវបានចាប់ខ្លួន រីឯការបាត់ខ្លួន
និងការភៀសខ្លួនទៅក្រៅប្រទេសចេះតែមានចំនួនកើនឡើង។
យោងតាមគេហទំព័រ www.cpj.org នៅក្នុងឆ្នាំ២០១២នេះ
ប្រទេសស៊ីរីមានអាត្រាអ្នកកាសែតត្រូវបានសម្លាប់ច្រើនជាងគេ
ដោយមានចំនួន២៨នាក់ ខណៈសូម៉ាលីស្ថិតនៅលំដាប់លេខពីរ មាន១២នាក់។
នៅប៉ាគីស្ថានមាន ៧នាក់ ប្រេស៊ីល ៤នាក់ ឥណ្ឌា២នាក់
និងតំបន់ប្រទាញប្រទង់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន មាន២នាក់។
កម្ពុជា ថៃ រុស្ស៊ី អេហ្ស៊ីប នីហ្សេរីយ៉ា អេក្វាឌ័រ អ៊ីរ៉ង់
ម៉ិកស៊ិក បង់ក្លាដែស បារ៉ែន កូឡំប៊ី តង់ហ្សានី ឥណ្ឌូនេស៊ី
និងហ្វីលីពីន មានអ្នកកាសែតម្នាក់ត្រូវបានសម្លាប់។
អ្នកកាសែតម្នាក់ដែលត្រូវបានសម្លាប់នៅកម្ពុជា
គឺសំដៅចំពោះឃាតកម្មលើលោក ហង្ស សេរីឧត្តម
ភ្នាក់ងារសារព័ត៌មានវរជនខ្មែរ ដែលត្រូវបានគេសម្លាប់កាលពីថ្ងៃទី១១
ខែកញ្ញា នៅក្នុងខេត្តរតនគិរី។
ចំណែកតួលេខដ៏អាក្រក់បំផុតប្រចាំឆ្នាំនោះ
គឺអ្នកកាសែតចំនួន២៣២នាក់ត្រូវបានចាប់ខ្លួន
និងផ្តន្ទាទោសដាក់ពន្ធនាគារ។
នេះជាតួលេខដ៏ខ្ពស់បំផុតបើគិតចាប់តាំងពីឆ្នាំ២០០០មក។
ប្រទេសតួកគីបានបង្ហាញឲ្យឃើញពីការរឹតត្បិតសេរីភាពសារព័ត៌មាន
ក្នុងឆ្នាំ២០១២ ដោយក្នុងនោះ អ្នកកាសែតរហូតដល់ទៅ៤៩នាក់ត្រូវចាប់ខ្លួន
និងផ្តន្ទាទោសដាក់ពន្ធនាគារ ខណៈអ៊ឺរ៉ង់មាន៤៥នាក់ ចិនមាន៣២នាក់ រដ្ឋ
Eritrea មាន២៨នាក់ ស៊ីរីមាន១៥នាក់ វៀតណាម ១៤នាក់ អាសែប៊ៃហ្សង់
មាន៩នាក់ អេក្យូពីមាន៦នាក់ អារ៉ាប់ប៊ីសាអូឌីតមាន៤នាក់
អ៊ូបេគីស្ថានមាន៤នាក់ កុងហ្គោមាន៣នាក់ ឥណ្ឌាមាន៣នាក់ រ្វ៉ាន់ដា
មាន៣នាក់ តំបន់អ៊ីស្រាអែល-ប៉ាឡេស្ទីន ៣នាក់ ម៉ារុក២នាក់ ខណៈបារ៉ែន
ប៊ូគីណាហ្វាសូ ប៊ូរ៉ុងឌី គុយបា ហ្គាំប៊ី អ៊ីរ៉ាក់ អ៊ីតាលី សូម៉ាលី
ថៃ យ៉េមែន និងកម្ពុជា មានម្នាក់។
ករណីនៅកម្ពុជា គឺសំដៅលើលោក ម៉ម សូណង់ដូ
ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារ
ចំនួន២០ឆ្នាំ កាលពីថ្ងៃទី១ ខែតុលា
ពីបទបង្កើតតំបន់អបគមន៍នៅក្នុងខេត្តក្រចេះ
ហើយទោសនេះត្រូវបានសាលាឧទ្ធរណ៍តម្កល់នៅក្នុងសាលដីកាកាលពីពាក់កណ្តាល
ខែធ្នូ។
បើគិតចាប់តាំងពីឆ្នាំ១៩៩២មក របាយការណ៍របស់ CPJ បានបង្ហាញថា
អ្នកកាសែតចំនួន៩៦៥នាក់ត្រូវបានសម្លាប់ក្រោមហេតុផលផ្សេងៗ
ដែលក្នុងនោះមាន ៦៣ភាគរយជាប់ទាក់ទិននឹងករណីនយោបាយ
៥១ភាគរយដោយសារសង្គ្រាម ៤០ភាគរយលើបញ្ហាសិទ្ធិមនុស្ស។
មូលហេតុផ្សេងទៀតរួមមាន ឧក្រិដ្ឋកម្ម (១៦ភាគរយ) វប្បធម៌ (១៤ភាគរយ) អំពើពុករលួយ (១៣ភាគរយ) ការរកស៊ី (៩ភាគរយ) និងកីឡា (៣ភាគរយ)។ ក្នុងចំណោម៩៦៥ករណី មាន៥៨៧ករណី មិនមានការដាក់ទោសទណ្ឌលើជនល្មើសឡើយ។
រីឯអ្នកកាសែតដែលភៀសខ្លួនទៅក្រៅប្រទេស មានចំនួន៤៦៣នាក់ បើគិតចាប់តាំងពីឆ្នាំ២០០៧មក ដោយពាក់កណ្តាលនៃអ្នកកាសែតទាំងនោះគឺមកពីតំបន់អាហ្វ្រិក៕
មូលហេតុផ្សេងទៀតរួមមាន ឧក្រិដ្ឋកម្ម (១៦ភាគរយ) វប្បធម៌ (១៤ភាគរយ) អំពើពុករលួយ (១៣ភាគរយ) ការរកស៊ី (៩ភាគរយ) និងកីឡា (៣ភាគរយ)។ ក្នុងចំណោម៩៦៥ករណី មាន៥៨៧ករណី មិនមានការដាក់ទោសទណ្ឌលើជនល្មើសឡើយ។
រីឯអ្នកកាសែតដែលភៀសខ្លួនទៅក្រៅប្រទេស មានចំនួន៤៦៣នាក់ បើគិតចាប់តាំងពីឆ្នាំ២០០៧មក ដោយពាក់កណ្តាលនៃអ្នកកាសែតទាំងនោះគឺមកពីតំបន់អាហ្វ្រិក៕
No comments:
Post a Comment
Welcome to AngkorKhmer