ស្របពេលដែលក្រុម Real Madrid កំពុងតាមពីក្រោយក្រុមកំពូលតារាង FC Barcelona ដល់ទៅ១៨ពិន្ទុនៅ La Liga ហើយទំនាក់ទំនងរវាងសារព័ត៌មានអេស្ប៉ាញជាមួយលោក Jose
Mourinho ឈានទៅរកភាពមិនស៊ីខ្សែគ្នាកាន់តែខ្លាំងឡើងនោះ
គេរំពឹងថាមិនយូរទេគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះនឹង
ស្វែងរកការងារថ្មី។
ជាមួយគ្នានេះ អង់គ្លេសគឺជាគោលដៅដ៏ជាក់លាក់មួយរបស់លោក Mourinho ព្រោះគ្រូបង្វឹកវ័យ៤៩ឆ្នាំមានក្ដីស្រលាញ់ខ្លាំងចំពោះបាល់ទាត់នៅក្របខ័ណ្ឌ Barclays Premier League ខណៈអនុស្សាវរីយ៍កាលលោកនៅដឹកនាំ Chelsea ក៏មិនទាន់រសាយពីការចងចាំរបស់លោកដែរ។
ក្នុង
សារវីដេអូមួយជាមួយ FA
ដែលនឹងបង្ហាញជាសាធារណៈនៅកណ្ដាលទីក្រុងឡុងដុងនៅថ្ងៃពុធស្អែកជា
ផ្នែកមួយនៃការអបអរខួបទី១៥០នៃកំណើតស្ថាប័នគ្រប់គ្រងបាល់ទាត់
អង់គ្លេស គ្រូបង្វឹកដែលជួយឱ្យ FC Porto និង Inter Milan ឈ្នះជើងឯក Champions League បញ្ជាក់ច្បាស់ថាថ្ងៃណាមួយលោកនឹងត្រលប់ទៅធ្វើការនៅអង់គ្លេសវិញ ព្រោះគ្មានកន្លែងណាត្រូវទៅប្រសើរជាងនេះទេ។
លោក Jose Mourinho ពេលទស្សនាការប្រកួត Premier league រវាង Man Utd និង Liverpool
“នៅ
អង់គ្លេស អ្នកមានសេចក្ដីស្រលាញ់ដ៏ពិតប្រាកដចំពោះការប្រកួត។
វាមិនត្រឹមតែជាក្ដីស្រលាញ់ចំពោះក្លិបប៉ុណ្ណោះទេ
ជាចម្បងគឺក្ដីស្រលាញ់ចំពោះបាល់ទាត់”។ អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea
បន្តថា “ខ្ញុំមានអនុស្សាវរីយ៍ច្រើនណាស់នៅ Chelsea។
ខ្ញុំស្រលាញ់វាតាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃចុងក្រោយ។
ខ្ញុំមិនសោកស្ដាយថ្ងៃចុងក្រោយរបស់ខ្ញុំទេ
ពីព្រោះក្រោយពីនោះមកខ្ញុំមានសំណាងបានទៅធ្វើការនៅអ៊ីតាលីហើយ
ទទួលជោគជ័យមួយចំនួននៅទីនោះ រួចបន្តមកអេស្ប៉ាញ។
ខ្ញុំដឹងថាថ្ងៃណាមួយខ្ញុំនឹងត្រលប់ទៅអង់គ្លេសវិញ
ព្រោះបាល់ទាត់នៅអង់គ្លេសមានន័យជ្រាលជ្រៅណាស់សម្រាប់ខ្ញុំ”។
លោក Mourinho
ក្លាយជាបុគ្គលសំខាន់ដែលគេចាប់អារម្មណ៍ច្រើននៅអង់គ្លេសតាំងពី
ពេលលោកដឹកនាំ FC Porto ទៅផ្ដួលក្រុមបិសាចក្រហម Man Utd
ក្នុងពានរង្វាន់ Champions League នៅ Old Trafford ក្នុងឆ្នាំ២០០៤។
រដូវកាលបន្ទាប់ លោកបានប្រកាសហៅខ្លួនឯងថា “The Special One”
ពេលលោកចូលកាន់តំណែងនៅ Stamford Bridge ជាទីដែលលោកជួយ Chelsea
ឈ្នះ៥ពានរង្វាន់ បូករួមទាំងជើងឯក Premier League
ពីរឆ្នាំជាប់គ្នាក្នុង៣រដូវកាលនៅទីនោះ៕
No comments:
Post a Comment
Welcome to AngkorKhmer